ជ្រើសរើសភាសា: Khmer Khmer English English
កិច្ចប្រជុំពិនិត្យបញ្ជាក់នីត្យានុកូលភាព និងអនុលោមភាពគម្រោងថវិកាឆ្នាំ២០២៤ របស់រដ្ឋបាលក្រុងស្រុក
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃអង្គារ ទី០៣ ខែតុលា ឆ្នាំ ២០២៣

នារសៀលថ្ងៃអង្គារ៤រោច ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី៣ខែតុលា ឆ្នាំ២០២៣

មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តបន្ទាយមានជ័យ សហការនឹងរដ្ឋបាលខេត្ត រៀបចំកិច្ចប្រជុំពិនិត្យបញ្ជាក់នីត្យានុកូលភាព និងអនុលោមភាពគម្រោងថវិកាឆ្នាំ២០២៤ របស់រដ្ឋបាលក្រុងស្រុក។ កិច្ចប្រជុំនេះ ត្រូវបានដឹកនាំដោយឯកឧត្តម អ៊ុ រាត្រី អភិបាលនៃគណៈអភិបាលខេត្ត និងមានការអញ្ជើញចូលរួមពី លោក ហ៊ឹល រ៉ាយ៉ា អភិបាលរងនៃគណៈអភិបាល ខេត្ត លោកបឹង គឹមសឹង ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត លោកប្រធានរតនាគារខេត្ត លោក លោកស្រីអភិបាល អភិបាលរង នៃគណៈអភិបាល ក្រុង ស្រុក និងលោក លោកស្រី មន្ត្រីជំនាញ ពាក់ព័ន្ធ។

ព័ត៌មានទាក់ទង